សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី១៨ (18th EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងតេស្តជំនាញ (Skill Test)

បោះពុម្ព
សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី១៨ (18th EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងតេស្តជំនាញ (Skill Test) ដែលមណ្ឌលប្រឡងស្ថិតនៅជាន់ទី៤ អគារមជ្ឈមណ្ឌលសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងត្រូវបានបែងចែកតាមកាលបរិច្ឆេទប្រឡង ចាប់ពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
*បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុនម៉ោងប្រឡង ៣០នាទីតាមវេននីមួយៗ។
*នៅថ្ងៃប្រឡង បេក្ខជនត្រូវយកមកជាមួយមាន៖ បង្កាន់ដៃពាក្យសុំសិទ្ធិប្រឡងថតអេក្រង់ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ច្បាប់ដើម (ដូចគ្នាទៅនឹងពេលដាក់ពាក្យសុំសិទ្ធិប្រឡង) និងចុងសន្លឹក ឬកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
*បេក្ខជនត្រូវបន្តប្រឡងតេស្តជំនាញភ្លាមៗ បន្ទាប់ពីបានប្រឡងជាប់តេស្តសមត្ថភាពភាសាកូរ៉េ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស តាមរយៈទូរស័ព្ទ ០១២ ៤៦៦ ២២២/ ០១៦ ៤៦៦ ២២២/ ០៨៨ ៣៥៩ ៨៨៨៨ និង០២៣ ៦៥២ ៥៧៧៧ នៅរៀងរាល់ម៉ោងធ្វើការ។






























































































































































































































































































































































































































































































































































































v