បោះពុម្ព
សេចក្តីជូនដំណឹងស្តីពីពលករទំនាក់ទំនងមិនបាន
គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស សូមជូនដំណឹងដល់ពលករ ដែលមានឈ្មោះ វន់ សុភី (VONN SOPHY) ភេទប្រុស អាសយដ្ឋានភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សូមរួសរាន់ទំនាក់ទំនងមកគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ឱ្យបានមុនថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង០៣:០០នាទីល្ងាច ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ៦៥២៥ ៧៧៧, ០៨៨ ៣៥៩៨ ៨៨៨ និង ០១២ ៤៦៦ ២២២ នៅរៀងរាល់ម៉ោងធ្វើការ។
* បញ្ជាក់៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស មិនអាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទរបស់គាត់ និងគ្រួសាររបស់គាត់បានឡើយ។
អាស្រ័យហេតុនេះ សូមបងប្អូន និងសាធារណជនមេត្តាជួយផ្សព្វផ្សាយបន្ដ។
សូមអរគុណ!