សេក្តីជូនដំណឹង ស្តីពីថ្ងៃឈប់សម្រាកក្នុង ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល

បោះពុម្ព
គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនពលករ-ពលការិនី និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា គ.ប.ប.ព.ប នឹងឈប់សម្រាកក្នុង ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល (Birthday of Her Majesty the Queen Mother Norodom Monineath Sihanouk of Cambodia) ចំនួន ០១ ថ្ងៃ គឺនៅថ្ងៃចន្ទ ៦ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ និងចូល​​បម្រើការងារវិញ នៅថ្ងៃអង្គារ ៧ កើត ខែមឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនពលករ-ពលការិនី​ និងសាធារណជន​ទាំងអស់ មេត្តា​ជ្រាបជាព័ត៌មាន។