ភារកិច្ច៖
- កសាងបទដ្ឋាន លក្ខណៈវិនិច្ឆ័យ និងនីតិវិធីឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងអប់រំបណ្តុះបណ្តាល ដើម្បីបំពេញសំណូមពរ និងលក្ខខណ្ឌរបស់ភាគីកូរ៉េប្រកបដោយតម្លាភាព
- សម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ
- រៀបចំ និងចាត់ចែងបែបបទបញ្ជូន និងគ្រប់គ្រងពលករដែលទៅធ្វើការនៅសធារណរដ្ឋកូរ៉េរហូតត្រឡប់មកកម្ពុជាវិញ
- ទំនាក់ទំនងជាមួយភាគីកូរ៉េ ដើម្បីក្តាប់ព័ត៌មាន និងតម្រូវការទីផ្សារការងារ ហើយដោះស្រាយឱ្យបានទាន់ពេលវេលា។