សេចក្តីជូនដំណឹងពីកាលបរិច្ឆេទប្រឡងតេស្តសមត្ថភាពភាសាកូរ៉េលើកទី១៧ (17th EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់ឆ្នាំ២០២២
*បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុនម៉ោងប្រឡង ២០នាទីតាមវេននីមួយៗ។
*នៅថ្ងៃប្រឡង បេក្ខជនត្រូវយកមកជាមួយមាន៖ បង្កាន់ដៃពាក្យសុំសិទ្ធិប្រឡងថតអេក្រង់ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ច្បាប់ដើម (ដូចគ្នាទៅនឹងពេលដាក់ពាក្យសុំសិទ្ធិប្រឡង) និងចុងសន្លឹក ឬកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
*បេក្ខជនត្រូវបន្តប្រឡងតេស្តជំនាញភ្លាមៗ បន្ទាប់ពីបានប្រឡងជាប់តេស្តសមត្ថភាពភាសាកូរ៉េ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស តាមរយៈទូរស័ព្ទ ០១២ ៤៦៦ ២២២/ ០១៦ ៤៦៦ ២២២/ ០៨៨ ៣៥៩ ៨៨៨៨ និង០២៣ ៦៥២ ៥៧៧៧ នៅរៀងរាល់ម៉ោងធ្វើការ។
ចុចទីនេះ ដើម្បីមើលគ្រប់ទំព័រលើហ្វេសប៊ុកផេកផ្លូវការ 