សេចក្ដីជូនដំណឹងស្ដីកាលបរិច្ឆេទដាក់ពាក្យយសុំស្វែងរកការងារធ្វើនៅសាធារណរដ្ឋកូរ៉េ សម្រាប់បេក្ខជន-បេក្ខនារីដែលបានប្រឡងជាប់ជាស្ថាពរ ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ EPS-TOPIK លើកទី១៦ ឆ្នាំ២០១៩

បោះពុម្ព
គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនបេក្ខជន-បេក្ខនារីដែលបានប្រឡងជាប់ជាស្ថាពរ ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ EPS-TOPIK លើកទី១៦ ឆ្នាំ២០១៩ ទាំងអស់ឱ្យបានជ្រាបថា ការដាក់ពាក្យសុំស្វែងរកការងារធ្វើនៅសាធារណរដ្ឋកូរ៉េ គឺធ្វើនៅ គ.ប.ប.ព.ប ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ស្ថិតនៅ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៨:៣០ព្រឹក ដល់ម៉ោង ០៤:០០រសៀល។ សម្រាប់ព័ត៌មានលម្អិត សូមបងប្អូនបេក្ខជន-បេក្ខនារី អានសេចក្តីជូនដំណឹងខាងក្រោម។ សូមអរគុណ!