សេចក្ដីជូនដំណឹងសម្រាប់ថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យមាឃបូជា (Meak Bochea Day)

បោះពុម្ព
គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនពលករ-ពលការិនី និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា គ.ប.ប.ព.ប នឹងឈប់សម្រាកក្នុង ពិធីបុណ្យមាឃបូជា (Meak Bochea Day) ចំនួន០១ថ្ងៃ គឺនៅថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងចូលបម្រើការងារវិញនៅថ្ងៃពុធ ០១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនពលករ-ពលការិនី និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។