លទ្ធផលប្រឡងជាប់ជាស្ថាពរ ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េលើកទី១៦

បោះពុម្ព
គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនបេក្ខជន-បេក្ខនារីដែលបានប្រឡងជាប់ជាស្ថាពរ ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ EPS-TOPIK លើកទី១៦ ឆ្នាំ២០១៩ (ដូចមានឈ្មោះក្នុងតារាងបញ្ជីឈ្មោះជូនភ្ជាប់) ទាំងអស់ឱ្យបានជ្រាបថា ការចុះឈ្មោះពិនិត្យសុខភាព គឺធ្វើឡើងនៅ គ.ប.ប.ព.ប ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៤:០០ រសៀល តាមកាលបរិច្ឆេទ វេន និងលេខកូដប្រឡងដូចមានក្នុងសេចក្តីជូនដំណឹង។ សម្រាប់ព័ត៌មានលម្អិត សូមបងប្អូនបេក្ខជន-បេក្ខនារី អានសេចក្តីជូនដំណឹងខាងក្រោម។ សូមអរគុណ!

សូមចុចលើតំណលីងខាងក្រោមដើម្បីចូលមើលលទ្ធផលប្រឡងជាប់ជាស្ថាពរ ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េលើកទី១៦

គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប)…

Posted by MTOSB Cambodia – គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស on Tuesday, August 13, 2019